សៀវភៅ​ឯកសារ​ដែល​សម្ដេច​ហ៊ុន​សែន​បាន​ឡើង​បក​ស្រាយ​ក្នុង​សភា


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១២ បាន​ចេញ​ផ្សាយ​នូវកម្រង​​ឯកសារ​​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​អធិប្បាយ ផ្តល់ការបំភ្លឺ ស្តីពីបញ្ហាព្រំដែនកម្ពុជា-​វៀតណាម ដល់អង្គប្រជុំរដ្ឋសភា។ កម្រងឯកសារនោះ ត្រូវបានបោះពុម្ពជាសៀវភៅផងដែរ។
កម្រងឯកសារ ដែលមាន ៨៦ ទំព័រនោះ មានចំណងជើងធំថា "អត្ថបទ​គោល របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សម្រាប់​អធិប្បាយ ផ្តល់​ការបំភ្លឺ ស្តីពី ការងារ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែនគោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​ព្រះ​រាជាណាច​ក្រកម្ពុជា និង​​សាធារណ​​រដ្ឋសង្គម​និយម​វៀតណាម ក្នុង​សម័យ​​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា ថ្ងៃទី៩ ខែ​សីហា ឆ្នាំ២០១២"។
នៅក្រោមរូបថត​របស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំរដ្ឋសភា ក៏​មាន​ការ​សម្រង់​ប្រសាសន៍​របស់សម្តេច មក​គូស​បញ្ជាក់ថា "សម្តេច​អគ្គមហាសេនា​បតី​​តេជោ ហ៊ុន សែន៖ គោល​ការណ៍​សំខាន់​​នៅទីនេះ គឺ​​ធានា​​ឲ្យ​​បាន​​ដាច់​​ខាត​ថា កម្ពុជា​​នឹង​​មិន​ខាត ឬ​បាត់​បង់​ដី​​ឡើយ សូម្បី​តែ ១ ម៉ែត្រ​ក្រឡា​ក៏​ដោយ"។
យោង​តាមមាតិកា អត្ថបទ​គោល​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា សម្រាប់​អធិប្បាយ ផ្តល់​ការ​បំភ្លឺ ស្តីពី ​​ការងារ​បោះ​បង្គោល​ខណ្ឌ​សីមា ព្រំដែន​គោក និង​ការ​កំណត់​ព្រំដែន​សមុទ្រ​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម" ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា ថ្ងៃទី៩ ខែ​សីហា ឆ្នាំ​២០១២ មាន​នៅ​លើ​ទំព័រទី១ ដល់​ទំព័រទី ៣៦។
តែ​ចម្ងល់​ដែល​មនុស្ស​គ្រប់​គ្នា​ឆ្ងល់​បំផុត​នោះគឺ តើ​អ្វីដែល​ដែល​សរសេរ​ក្នុង​សៀវភៅ​នេះ សុទ្ធ​តែ​ទទួល​ស្គាល់​ដោយ​ប្រជាជន​ដែរ​ឬទេ​? ពិសេស គឺ​បង​ប្អូន​​ដែល​កំពុង​​រស់​នៅ​តាម​ព្រំដែន​ដោយ​​ផ្ទាល់។
ម្យ៉ាងទៀត​​ឯកសារ​​ដែល​បកស្រាយ​ទាំងនេះ​​អាច​ចាត់​ទុកថាត្រឹមត្រូវ១០០% ដែរឬយ៉ាងណា? ព្រោះ​ការបក​ស្រាយ​គឺមាន​តែសម្ដេច​ម្នាក់ឯងដែល​ឡើងនិយាយ ហើយ​មិន​​បាន​អនុញ្ញាតិ​​អោយតំណាងរាស្ត្រ ឬគណបក្ស​ដទៃដែល​បានកោះហៅអោយមកនេះ អាច​សួរ​ជាសំនួរ ឬដេញដោល​ទាល់​តែសោះ សូម្បី​តែលោក សុនឆ័យ ដែល​មាន​​ប្រត្តិកម្មខ្លះ​ចំំពោះ​ប្រសាសន៍របស់​សម្ដេចហ៊ុនសែន​ក្នុងពេល​គាត់ ​កំពុង​បកស្រាយ ស្រាប់​តែក្បាល​មេក្រូ​របស់​លោកសុនឆ័យត្រូវ​បានកាត់ផ្ដាច់ មិន​​អោយ​និយាយឮ​​សំឡេងក្នុងការ​ផ្សាយ​ផ្ទាល់នោះ​​ដែរ។

No comments:

Post a Comment