រៀនដើម្បីខ្មែរសូមដកស្រង់ចេញពីក្នុងអត្ថបទនេះកាសែតដែលបានដកស្រង់សំដីរបស់លោក ញឹកប៊ុនឆៃ ដោយផ្ទាល់ និងសៀវភៅនិយាយប្រាប់អំពីហេតុការពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្រនេះផងដែរ។ បច្ចុប្បន្ននេះលោកញឹកប៊ុនឆៃ ដែលនៅក្នុងគណបក្ស ហ្វុនស៊ុនប៉ិក កំពុងធ្វើការជាមួយរដ្ឋាភិបាលខ្មែរបច្ចុប្បន្នដែលដឹកនាំដោយសម្ដេច ហ៊ុនសែន។ សំដីរបស់លោកញឹកប៊ុនឆៃ មានដូចតទៅ៖
ការខ្វែងគំនិតគ្នាធំបំផុត ហើយផ្ដើមមុនគេនោះគឺ បក្សប្រជាជន គឺលោកហ៊ុនសែន សុំឱ្យចាត់ទុកថ្ងៃ ៧មករា ជាទិវាបុណ្យជាតិ តែក្រុមអ្នកតស៊ូមិនទទួលយកទេ ព្រោះថ្ងៃ៧មករានេះបានធ្វើអោយយួនចូលគ្រប់គ្រងប្រទេស និងមានជនជាតិរស់នៅពេញប្រទេសផងដែរ។
រដ្ឋាប្រហារដឹកនាំដោយ លោកហ៊ុនសែន
តាមយុត្តិសាស្ត្រយោធាបើចង់ប្រើកម្លាំងទ័ពនៅក្រុងភ្នំពេញ គេត្រូវកាត់ផ្ដាច់កម្លាំងពីខាងក្រៅជាមុន រួចទើបប្រើទ័ពវាយភ្នំពេញ។ ហេតុនេះហើយបានជាឃើញប្រតិបត្តិការយោធារបស់លោកហ៊ុនសែនដូចតទៅ៖
លោកហ៊ុនសែន បញ្ជាអោយវាយកម្ទេចកងឯកភាពជើងទឹកនៅព្រែកតាទែន ដែលអគ្គសេនាធិការបានដាក់អោយឈរជើងទីនោះ ដោយចោទថាកម្លាំងអនាធិបតេយ្យ ព្រោះលោកហ៊ុនសែន យល់ថាកម្លាំងនេះសំខាន់ណាស់ អាចជំនួយមកភ្នំពេញបានការពារផ្លូវអន្តរាគមន៌ពីពោធិសាត់ បាត់តំបង បន្ទាយមានជ័យ ឧត្តមានជ័យ សៀមរាប ព្រះវិហ៊ារក៏បានព្រោះថា បណ្ដាខេត្តទាំងនោះមានកងកម្លាំងចំនួន៦។
ថ្ងៃទី ៤កក្កដា ឆ្នាំ១៩៩៧ ហ៊ុនសែន បានបញ្ជាអោយចល័តទ័ព និងរថក្រោះ ១៥គ្រឿង ពីបន្ទាយ រថក្រោះ អាសេអូ ខេត្តកំពង់ស្ពឺមកភ្នំពេញ។ មកដល់សាលាក្រុងភ្នំពេញ ក៏ចែកជាពីរមុខសញ្ញា។ មុខសញ្ញានីមួយៗមានរថក្រោះ ៨គ្រឿង។
-ទាហានដែលចូលរួមធ្វើរដ្ឋប្រហារ បានពាក់ផ្លាក «អ.ហ» មានន័យថា ហ៊ុនសែន នេះបញ្ជាក់ថា មិនមែនជាកងយោធពលខេមរៈភូមិន្ទស្រប់ច្បាប់ទេ គឺជាកងកម្លាំងរបស់ហ៊ុនសែន ដែលបានធ្វើរដ្ឋប្រហារ និងលួចឆក់ប្លន់ពលរដ្ឋ។
-ហ៊ុនសែនជា មេកម្មុយនីសផ្ដាច់ការ ហើយពិសេសទៀតគឺជា មេរដ្ឋប្រហារប្រើកម្លាំងយោធាកាលពីថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ ដើម្បីកម្ទេចចោលនូវរបបប្រជាធិបតេយ្យដែលរៀបចំដោយអង្គការសហប្រជាជាតិកាលនៅ ឆ្នាំ១៩៩៣។
-ហ៊ុនសែនដឹងមុនថា នឹងត្រូវចាញ់ឆ្នោតហេតុដូចនេះហើយទើប ហ៊ុនសែនប្រើកម្លាំងបង្កើតរដ្ឋប្រហារដើម្បីឡើងកាន់អំណាច។
ចម្លើយរបស់លោក ញឹកប៊ុនឆៃ ក្នុងបទសម្ភាសន៌ជាមួយការសែតមួយ ក្រោយថ្ងៃ រដ្ឋប្រហារ
ខ្ញុំបានចេញពីភ្នំពេញនៅថ្ងៃទី ៦ ហើយមកដល់កន្លែងនេះថ្ងៃ ២៣ ខែកក្កដា។ ការធ្វើដំណើរមានការលំបាកខ្លាំង ព្រោះពួកគេ (បក្សប្រជាជន) ប្រើកម្លាំងទាហ៊ានយ៉ាងច្រើនប្រហែលជា ៣០០០ ទៅ ៤០០០នាក់ដើម្បីតាមចាប់ខ្ញុំ។ ពេលខ្ញុំចេញពីភ្នំពេញខ្ញុំមានទាហ៊ាន ៤០០នាក់មកតាមខ្ញុំ។ ដោយសាររត់លូន មានគ្នាច្រើន មានការលំបាក យើងក៏បំបែកគ្នាជាក្រុមតូចៗ។ មានទាហ៊ាន ៧០នាក់បានមកតាមខ្ញុំ។ ទាហ៊ានហ៊ុនសែន បានវាយប្រហារមកលើយើងខ្ញុំ បួនប្រាំដង គេចាប់សម្លាប់ជាច្រើនដែលមកតាមខ្ញុំ។ ពេលខ្ញុំទៅដល់អូស្មាច់ខ្ញុំសល់គ្នាតែ ៣នាក់ប៉ុណ្ណោះ គឺអង្គរក្សរបស់ខ្ញុំ និងរូបខ្ញុំ។ កងទាហ៊ានរបស់ខ្ញុំដែលក្រុម ហ៊ុនសែន បានសម្លាប់នោះគឺ ព្រៃផ្សៃបំផុត ដោយ ចាប់ដកក្រចក ទាញអណ្ដាតចេញ ហើយកាត់អណ្ដាតចោល និងយកទៅបាញ់សម្លាប់។ ប៉ុន្តែនៅមានទាហ៊ានរបស់ហ៊ុនសែនខ្លះនៅស្រលាញ់ខ្ញុំ និងបានជួយខ្ញុំទៀតផង។
-ខ្ញុំដឹងថាពេលដែល ហ៊ុនសែនទៅហាណូយ (ស្រុកយួន) ទៅសុំរដ្ឋភិបាលវៀតណាមអោយជួយផ្ដល់ គ្រាប់កាំភ្លើង និងកម្លាំងទ័ព។ គាត់សុំប្រើទ័ពវៀតណាមសម្ងាត់ដែលនៅភ្នំពេញ ធ្វើការខាងសំណង់ និងធ្វើការរោងចក្រចំការកៅស៊ូ និងខ្លះទៀតធ្វើជាអ្នករត់ម៉ូតូឌុប។ នៅវត្តមួយតាមផ្លូវជាតិលេខមួយមានផ្នូរខ្មោចទាហ៊ានវៀតណាមជាច្រើននៅកន្លែងនោះ ប៉ុន្តែផ្នូរខ្មោចខ្លះមិនមែនកប់មនុស្សស្លាប់ទេ គឺកប់កាំភ្លើង ពួកទាហ៊ានសម្ងាត់វៀតណាមជីកយកទៅប្រើ។
No comments:
Post a Comment